ភ្នំពេញ÷ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី2 បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា មានទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនៅអាគារខ្ពស់ខ្ពស់ ក្នុងសង្កាត់អូឬស្សីទី 2 ខណ្ឌ 7 មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងកក្រឹកគគ្រេងពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ។ ពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី2សំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាប់ធានការទៅលើមន្ត្រីក្រមឱវាទបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនេះផងទាន អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់ផ្សារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាព ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយ៕សូមអរគុណ!🙏
ពិតជាថ្លើមធំមែនទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ភូមិម៉ល សង្កាត់ដង្កោ កំពុងតែផ្គើនបទបញ្ជាថ្នាក់ដឹកនាំ បើកលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ….
ភ្នំពេញ÷ប្រភពរាយការណ៍ច្បាស់លាស់ពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងស៊ីសុងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ពុំមានអាជ្ញាធរមានសមត្ថកិច្ច ធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ ផ្កើនទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ដាក់ចេញឲ្យបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ 25 ខេត្ត/ក្រុង ដោយឡែកតែទីតាំងមួយនេះ បើកលេងបានដោយយ៉ាងរលូន តើអាជ្ញាធរមានសមត្ថកិច្ច សម្រាន្តលង់លក់ហើយមែនទេ បានជាបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនដូច្នេះ? ពលរដ្ឋក្នុងស្រុកអង្គស្នួលបានអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង ហ្នឹងជាស្នងការរាជធានីភ្នំពេញ…
ល្បែងស៊ីសងហ្គេមបាញ់ត្រី នៅតែមាននៅផ្សារទំនើបអុីអន 1ជាន់ទី 3 កំពុងបើកដំណើរការលេង ផ្កើនហ្នឹងបទបញ្ជាថ្នាក់ដឹកនាំ តើអាជ្ញាធរមានសមត្ថកិច្ចនៅបណ្ដោយឱ្យមានដល់ពេលណាទៀត?
រាជធានីភ្នំពេញ÷ព័ត៌មានច្បាប់ការពីអាជីវករ នៅផ្សារទំនើបអុីអន 1 ជាន់ទី 3 បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា÷ មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ច្រើនប្រភេទ កំពុងបើកដំណើរការលេង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការ ឱ្យសិស្សប្រុសស្រី វក់ហ្នឹងល្បែងហ្គេមបាញ់ត្រីភ្លេចការសិក្សា ខ្លះទៀតជ្រុលខ្លួនដើរផ្លូវខុស កើតទៅជាបទល្មើសឆក់ប្លន់ក៏មាន ឪពុកម្ដាយដែលមានកូននៅសិក្សា កំពុងបារម្ភជាខ្លាំងទៅលើកូនពួកគាត់ ខ្លាចមិនចូលសាលា វក់ហ្នឹងល្បែងហ្គេមបាញ់ត្រី ដែរស្ថិតនៅទីតាំង ផ្សារទំនើបអុីអន 1 ជាន់ទី 3 ដែលជាហានិភ័យសម្រាប់កូនៗពួកគាត់។ ដូច្នេះហើយពលរដ្ឋរស់នៅ ក្នុងសង្កាត់ទន្លេបាសាក់…
ថ្នាក់ដឹកនាំកំពុងតែឲ្យមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញដោយឡែកទីតាំងល្បែងតាមប្រព័ន្ធអនឡាញនៅផ្សារភ្នំខៀវបើកលេងធ្វើព្រងើយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចសោះ។
ខេត្តក្រចេះ÷ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន ដេលីប៉ុស្តិ៍ ហ៊តញូវស៍ មានទីតាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងម្ចាស់ផ្ទះឈ្មោះតាចិន ភូមិភ្នំខៀវ ឃុំអូរកណ្ដាសែនជ័យ ស្រុកអូសក្រៀងសែនជ័យ បានផ្ដល់ទីតាំងឲ្យក្រុមអ្នកញៀនល្បែងបើកលេងយ៉ាងអាណាធិបតេយ្យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។ ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំដែលដាក់ឲ្យទប់ស្កាត់និងបង្រ្កាប 25 ខេត្តក្រុងកុំឱ្យមានបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមភូមិឃុំស្រុកខេត្តក្រុងនីមួយៗដោយឡែកតែផ្ទះតាចិននៅផ្សារភ្នំខៀវបើកលេងដោយសេរី ពលរដ្ឋសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការនគរបាលខេត្តក្រចេះសូមមេត្តាដាក់បទបញ្ជាមន្ត្រីក្រោមឲ្យបានការបង្ក្រាបទីតាំងខាងលើនេះផងទាន អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពពុំមានការញុះញង់ឬរើសអើងទៅលើស្ថាប័នមួយណាឡើយសូមអរគុណ
តើលោកអធិការស្រុកឆ្លូងទុកនៅល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាគ្រឿងលម្អដែនដីគ្រប់គ្រងរបស់ខ្លួនមែនទេ?
ខេត្តក្រចេះ÷ទីតាំងល្បែងស៊ីសងជាច្រើនកន្លែងក្នុងស្រុកឆ្លូង កំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ទីតាំងទី១ នៅក្បែរគល់ស្ពានព្រែកឆ្លូង ហាងគុយទាវកាហ្វេ ជាប់ផ្ទះ(មុីលីញ )លក់ភេសជ្ជៈគ្រប់មុខបោះដុំនិងរាយ ឋិតក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ទីតាំងទី ២ ក្រោយផ្សាឆ្លូងជួរលក់បន្លែត្រីសាច់ ជាប់ផ្ទះអុីស្រីលក់បបរនិងបញ្ជូលហ្គាស ទល់មុខលក់ដូងទុំ កំពុងបើកដំណើរការលេងយ៉ាងក៏ក្រឹកកក្រេងពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ ពលរដ្ឋក្នុងស្រុកឆ្លូងបានបន្តទៀតថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកឆ្លូងបើកភ្លើងខៀវហើយមើលទៅបានជាម្ចាស់ទីតាំងបើកល្បែងស៊ីសងទាំងអស់នេះបើកលេងយ៉ាងរលូនដូច្នេះ ទោះបីប្រទេសជាតិកំពុងតែជួបបញ្ហាភ្លើងសង្គ្រាម ហ្នឹងវិបត្តិសេដ្ឋកិច្ច ក៏ដោយក៏ទីតាំងនេះបើកលេងមិនខ្វល់ពីបញ្ហាសង្គមដែរ ធ្វើឱ្យប៉ះពាល់ដល់អសន្តិសុខសង្គមក្នុងទឹកដីស្រុកឆ្លូងពួកគាត់បានបន្តទៀតថាបញ្ហាល្បែងស៊ីសងបង្ករកើតមានអំពើចោរលួច ចោរឆក់ និងអំពើហិង្សាក្នុងគ្រួសារ។ល។ …
ប្រមុខថ្នាក់ដឹកនាំបានដាក់បទបញ្ជាឲ្យបង្ក្រាបទល្មើសល្បែងស៊ីសងតាមបច្ចេកវិទ្យាប្រព័ន្ធអនឡាញ ដោយឡែកអធិការស្រុកឆ្លូងផ្កើននិងបទបញ្ជាបណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសង
ខេត្តក្រចេះ÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ផ្ទះទាមលក់កាហ្វេជាប់មណ្ឌលសុខភាពកញ្ជរ ប្រហែល៤០ម៉ែត្រភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ មេត្តាដាក់បទបញ្ជាលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងទាន៕ អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏
ល្បែងឆ្នោតឡូតូនិងល្បែងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទបើកលេងក្នុងតារាងបាល់ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។
រាជធានីភ្នំពេញ÷ ប្រភពច្បាប់ការពីប្រជាពលរដ្ឋចូលលេងក្នុងតារាងបាល់ទះ ឃើញថាមានល្បែងតាមប្រព័ន្ធអនឡាញច្រើនប្រភេទក្នុងតារាងបាល់ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងក៏ក្រឹកគគ្រេង ពុំមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទប់ស្កាត់និងចុះបង្ក្រាបឡើយ ពលរដ្ឋបានលើកឡើងបន្តទៀតថាម្ចាស់ទីតាំងបើកលេងល្បែងស៊ីសងបានយ៉ាងរលូនដូច្នេះ ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវឲ្យហើយមើលទៅបានជាបើកលេងបានយ៉ាងរលូនដូច្នេះ ពលរដ្ឋមានតែសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាដាក់វិធានការទៅលើមន្ត្រីក្រោមឱវាទខណ្ឌមានជ័យឲ្យមានការបង្ក្រាបនិងទប់ស្កាត់ផងទាន អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាពុំមានការញុះញង់បំបែកបំបាក់ទៅលើស្ថាប័នមួយឡើយសូមអរគុណ🙏
ល្បីឈ្មោះលោកនឿរ ក្នុងស្រុកស្ទឹងត្រង់ បើកសង្វៀនបញ្ជល់មាន់ តែគ្មានអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាបតើពិតដែរឬទេ?
ខេត្តកំពង់ចាម÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបតាងួនស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងឱ្យដឹងថានៅក្នុងឃុំខាងលើមានសង្វៀនបញ្ជល់មាន់ខ្នាតយក្សមួយកន្លែងកំពុងបើកឲ្យលេងយ៉ាងអាណាធិបតេយ្យដោយគ្មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងលើទាល់តែសោះប្រហែលជាលោកនឿមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកខេត្តខាងលើមិនហ៊ានចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់នោះឬក៏ទទួលលាភសក្ការៈពីម្ចាស់សង្វៀនមាន់ជល់ខាងលើឬជាឆ្នាំងបាយរបស់អស់លោកដែលជាសមត្ថកិច្ចជាថ្នូរក្នុងការមិនបង្ក្រាបទីតាំងខាងលើ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រុកខាងលើកំពុងមានការព្រួយបារម្ភទៅលើពួកញៀនល្បែងសុីសងទាំងនោះអាចបង្កហានិភ័យបង្កើតឲ្យមានការលួចឆក់ប្លន់ទ្រព្យសម្បត្តិធ្វើឱ្យពួកគាតើមានកាភ័យខ្លាចអំពីអសន្តិសុខសង្គមផងដែរ ដូច្នេះហើយពលរដ្ឋ ក្នុងភូមិឃុំខាងលើ សំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមេត្តា និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី មេត្តាចាត់មន្ត្រីក្រោមឱវាទទៅពិនិត្យមើលទីតាំងខាងលើផងទាន៕ អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសាព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពសូមអរគុណ🙏
ពលរដ្ឋក្នុងឃុំស្អាងភ្នំសំណូមពរដល់លោក ឈឿន សុចិត្រស្នងការមេត្តាបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងផង..
ខេត្តកណ្ដាល÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ភូមិកំពង់ទ្រា ឃីស្អាង ស្រុកស្អាង ខេត្តកណ្តាល កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាមផង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មេត្តាដាក់បទបញ្ជាលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងទាន៕ អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏
បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យអ្នករួមដំណើរ ១៤នាក់រងរបួស។
ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យអ្នករួមដំណើរ ១៤នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នំា២០២៦ វេលាម៉ោង១៥ និង ២០នាទី ត្រង់ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ រថយន្តរងគ្រោះថ្នាក់ម៉ាក TOYOTA HILUX VIGO ប្រភេទដឹកទំនិញ PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ…
