រថយន្តដឹកឈើរបស់មេឈ្មួញ ឈ្មោះលោក ស៊ូ ម្រឹត កំពុងធ្វើសកម្មភាពសម្រុកដឹកឈើចេញពី ស្រុកអូរាំងបានយ៉ាងរលូន 

  ខេត្តមណ្ឌលគិរី÷ថ្ងៃទី 1 ខែមិថុនា ប្រភពច្បាស់ការបានប្រាប់មកអង្គភាពសារព័ត៌មាន ដេលីប៉ុស្តិ៍ ហ៊តញូវស៍ យើងខ្ញុំឱ្យបានដឹងថា មានរថយន្តជាច្រើនគ្រឿងរបស់មេឈ្មួញដុះស្លែ លោក ស៊ូ ម្រឹត បានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ប្រភេទឈើឃ្លុំសុក្រំ ទាំងយប់ទាំងថ្ងៃ ចេញពីស្រុកអូរាំង ឆ្លងកាត់ស្រុកកែវសីមា បានយ៉ាងរលូន ដោយមិនរំខានមន្ត្រីជំនាញស្ថាប័នមួយណាឡើយ ពលរដ្ឋបានលើកឡើងបន្ថែមទៀតថា មេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើ ជាមេឧក្រិដ្ឋជន បំផ្លាញធនធានធម្មជាតិ ជម្រករបស់សត្វព្រៃ ក្នុងស្រុកអូរាំងនិងស្រុកកែវសីមា ពុំមានមន្ត្រីជំនាញប្រការទប់ស្កាត់និងបង្ក្រាបឡើយ បណ្ដោយឲ្យមេឃឈ្មួញឈ្មោះស៊ូម្រឹត ធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃបានយ៉ាងអនាធិបតេយ្យ ពលរដ្ឋក្នុងស្រុកអូរាំងនិងស្រុកកែវសីមា បានអំពាវនាវលោកចៅហ្វាយខេត្តទើបតែឡើងថ្មី…