ល្បែងឆ្នោតឡូតូនិងល្បែងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទបើកលេងក្នុងតារាងបាល់ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។

    រាជធានីភ្នំពេញ÷ ប្រភពច្បាប់ការពីប្រជាពលរដ្ឋចូលលេងក្នុងតារាងបាល់ទះ ឃើញថាមានល្បែងតាមប្រព័ន្ធអនឡាញច្រើនប្រភេទក្នុងតារាងបាល់ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងក៏ក្រឹកគគ្រេង ពុំមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទប់ស្កាត់និងចុះបង្ក្រាបឡើយ   ពលរដ្ឋបានលើកឡើងបន្តទៀតថាម្ចាស់ទីតាំងបើកលេងល្បែងស៊ីសងបានយ៉ាងរលូនដូច្នេះ ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវឲ្យហើយមើលទៅបានជាបើកលេងបានយ៉ាងរលូនដូច្នេះ   ពលរដ្ឋមានតែសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាដាក់វិធានការទៅលើមន្ត្រីក្រោមឱវាទខណ្ឌមានជ័យឲ្យមានការបង្ក្រាបនិងទប់ស្កាត់ផងទាន   អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាពុំមានការញុះញង់បំបែកបំបាក់ទៅលើស្ថាប័នមួយឡើយសូមអរគុណ🙏

ពលរដ្ឋក្នុងឃុំកញ្ជរស្រុកឆ្លូងសំណូមពរដល់លោក អ៊ូ សុបុណ្ណា ស្នងការខេត្តក្រចេះ មេត្តាបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងក្នុងឃុំកញ្ជរស្រុកឆ្លូងផងទាន..

    ខេត្តក្រចេះ÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ផ្ទះទាមលក់កាហ្វេជាប់មណ្ឌលសុខភាពកញ្ជរ ប្រហែល៤០ម៉ែត្រភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។   អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏

ល្បីឈ្មោះលោកនឿរ ក្នុងស្រុកស្ទឹងត្រង់ បើកសង្វៀនបញ្ជល់មាន់ តែគ្មានអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាបតើពិតដែរឬទេ?

    ខេត្តកំពង់ចាម÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបតាងួនស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងឱ្យដឹងថានៅក្នុងឃុំខាងលើមានសង្វៀនបញ្ជល់មាន់ខ្នាតយក្សមួយកន្លែងកំពុងបើកឲ្យលេងយ៉ាងអាណាធិបតេយ្យដោយគ្មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងលើទាល់តែសោះប្រហែលជាលោកនឿមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកខេត្តខាងលើមិនហ៊ានចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់នោះឬក៏ទទួលលាភសក្ការៈពីម្ចាស់សង្វៀនមាន់ជល់ខាងលើឬជាឆ្នាំងបាយរបស់អស់លោកដែលជាសមត្ថកិច្ចជាថ្នូរក្នុងការមិនបង្ក្រាបទីតាំងខាងលើ។   ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រុកខាងលើកំពុងមានការព្រួយបារម្ភទៅលើពួកញៀនល្បែងសុីសងទាំងនោះអាចបង្កហានិភ័យបង្កើតឲ្យមានការលួចឆក់ប្លន់ទ្រព្យសម្បត្តិធ្វើឱ្យពួកគាតើមានកាភ័យខ្លាចអំពីអសន្តិសុខសង្គមផងដែរ   ដូច្នេះហើយពលរដ្ឋ ក្នុងភូមិឃុំខាងលើ សំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមេត្តា និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី មេត្តាចាត់មន្ត្រីក្រោមឱវាទទៅពិនិត្យមើលទីតាំងខាងលើផងទាន៕ អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសាព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពសូមអរគុណ🙏

ល្បែងអនឡាញនៅប្រហែល៤០ម៉ែត្រជាប់មណ្ឌលសុខភាពកញ្ជរពលរដ្ឋក្នុងឃុំកញ្ជរសំណូមពរដល់លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង មេត្តាបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងផង..

    ខេត្តក្រចេះ÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ផ្ទះទាមលក់កាហ្វេជាប់មណ្ឌលសុខភាពកញ្ជរ ប្រហែល៤០ម៉ែត្រភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។   ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ មេត្តាដាក់បទបញ្ជាលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងទាន៕ អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏

ពលរដ្ឋក្នុងឃុំស្អាងភ្នំសំណូមពរដល់លោក ឈឿន សុចិត្រស្នងការមេត្តាបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងផង..

    ខេត្តកណ្ដាល÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ភូមិកំពង់ទ្រា ឃីស្អាង ស្រុកស្អាង ខេត្តកណ្តាល កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាមផង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។   ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មេត្តាដាក់បទបញ្ជាលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងទាន៕ អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏

បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យអ្នករួមដំណើរ ១៤នាក់រងរបួស។

  ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យអ្នករួមដំណើរ ១៤នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នំា២០២៦ វេលាម៉ោង១៥ និង ២០នាទី ត្រង់ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ រថយន្តរងគ្រោះថ្នាក់ម៉ាក TOYOTA HILUX VIGO ប្រភេទដឹកទំនិញ PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…