ខេត្តក្រចេះ÷មានទីតាំងល្បែងតាមប្រព័ន្ធអនឡាញ នៅផ្សារភ្នំខៀវ ភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ម្ចាស់ទីតាំងបើកលេង ដែលប្រជាពលរដ្ឋដឹងថា ប្រពន្ធជាងហ៊ុយ ជាអ្នកធ្វើជាមេល្បែងស៊ីសងទាំងអស់នេះ កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃ ពុំមានអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីក្នុងមូលដ្ឋាន ធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ ពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្ត្រីមូលដ្ឋាន បើកភ្លើងខៀវអោយហើយមើលទៅបានជាបើកលេងបានយ៉ាងលូនដូច្នេះ។
ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពេចកំប៉ុក ប៉ុន្តែ លោកអធិការ គ្មានចំណាត់ការទៅលើបទល្មើសទាំងអស់នេះនោះទេ បណ្ដោយឲ្យធ្វើជាផ្គរព្យុះភ្លៀង នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឱ្យអសន្តិសុខ ក្នុងសង្គម ពលរដ្ឋមានការភ័យខ្លាច ទៅលើបទល្មើសល្បែងស៊ីសងទាំងអស់នេះ ដែលបង្កការជាមាន ចោរលួចចោរឆក់ចោរប្លន់ ហ្នឹងអំពើហិង្សាក្នុងគ្រួសារជាដើម។
ពលរដ្ឋបានសំណូមពរទៅដល់លោកស្នងការខេត្តក្រចេះ ឧត្តមសេនីយ៍ទោ អ៊ូ សុ បុណ្ណា មេត្តាចាត់វិធានការទៅលើបទល្មើសល្បែងស៊ីស្យុងខាងលើនេះផងទាន។
សារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសោព័ត៌មានពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡាសូមអរគុណ៕
