ខេត្តតាកែវ÷ប្រភពរាយការណ៍ច្បាស់លាស់ មានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅចំនុច ភូមិព្រៃល្វាលិច ឃុំព្រៃល្វា និងនៅចំនុច ភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែងសីសង បាននាំគ្នាសម្រុកចូលទៅលេង យ៉ាងគគ្រឹកគគ្រេង ខណះពេលដែលអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៍តាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត។
មហាជន បានសំណូមពរ លោកវ៉ី សំណាង អភិបាលខេត្តតាកែវ ជាពិសេស លោក មែន លី ក្នុងការខេត្តតាកែវ សូមមេត្តាជួយលុបបំបាត់បនល្បែងស៊ីសងខាងលើនេះអោយខាងតែបាន ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយទឹកវិជ្ជាជីវៈរបស់សារព័ត៌មានពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ៕
