ខេត្តត្បូងឃ្មុំ÷ប្រភពច្បាស់ការពីប្រជាពលរដ្ឋ បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងសុីសងតាមប្រពន្ធ័អនឡាញ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ម្ចាស់ផ្ទះឈ្មោះធី អាជ្ញាធរមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងយ៉ាងអាណាធិបតេយ្យ។
ពលរដ្ឋបានលើកឡើងថាម្ចាស់ទីតាំងបើកលេងបានប្រហែលជាអាជ្ញាធរបើកភ្លើងខៀវឲ្យហើយមើលទៅបានជាទីតាំងមួយនេះបើកលេងយ៉ាងរលូនដូច្នេះ ធ្វើឱ្យពលរដ្ឋរស់នៅយ៉ាងភ័យខ្លាចដោយសារអត់សន្តិសុខសង្គមក្នុងមូលដ្ឋានពួកគាត់រស់នៅ ពួកគាត់បានបន្តទៀតថាបទល្មើសចោរលួច ចោរឆក់ចោរប្លន់ ហើយកើតចេញពីអ្នកញៀនល្បែងទាំងអស់នេះហើយ ហ្នឹងអំពើហិង្សាក្នុងគ្រួសារផងដែរ។
ពលរដ្ឋសំណូមពរដល់ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ និងលោកស្នងការ ចិន នី សូមមេត្តាចិត្តប្រធានការទៅលើមន្ត្រីក្រមឱវាទដែលអសកម្មនិងបទល្មើសល្បែងស៊ីសងខាងលើនេះ៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់សារព័ត៌មានពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ។
