ល្បែងឆ្នោតឡូតូនិងល្បែងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទបើកលេងក្នុងតារាងបាល់ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។

 

 

រាជធានីភ្នំពេញ÷ ប្រភពច្បាប់ការពីប្រជាពលរដ្ឋចូលលេងក្នុងតារាងបាល់ទះ ឃើញថាមានល្បែងតាមប្រព័ន្ធអនឡាញច្រើនប្រភេទក្នុងតារាងបាល់ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងក៏ក្រឹកគគ្រេង ពុំមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទប់ស្កាត់និងចុះបង្ក្រាបឡើយ

 

ពលរដ្ឋបានលើកឡើងបន្តទៀតថាម្ចាស់ទីតាំងបើកលេងល្បែងស៊ីសងបានយ៉ាងរលូនដូច្នេះ ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវឲ្យហើយមើលទៅបានជាបើកលេងបានយ៉ាងរលូនដូច្នេះ

 

ពលរដ្ឋមានតែសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាដាក់វិធានការទៅលើមន្ត្រីក្រោមឱវាទខណ្ឌមានជ័យឲ្យមានការបង្ក្រាបនិងទប់ស្កាត់ផងទាន

 

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាពុំមានការញុះញង់បំបែកបំបាក់ទៅលើស្ថាប័នមួយឡើយសូមអរគុណ🙏

Leave a Reply

Your email address will not be published. Required fields are marked *