ខេត្តកំពង់ចាម÷ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបតាងួនស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងឱ្យដឹងថានៅក្នុងឃុំខាងលើមានសង្វៀនបញ្ជល់មាន់ខ្នាតយក្សមួយកន្លែងកំពុងបើកឲ្យលេងយ៉ាងអាណាធិបតេយ្យដោយគ្មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងលើទាល់តែសោះប្រហែលជាលោកនឿមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកខេត្តខាងលើមិនហ៊ានចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់នោះឬក៏ទទួលលាភសក្ការៈពីម្ចាស់សង្វៀនមាន់ជល់ខាងលើឬជាឆ្នាំងបាយរបស់អស់លោកដែលជាសមត្ថកិច្ចជាថ្នូរក្នុងការមិនបង្ក្រាបទីតាំងខាងលើ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រុកខាងលើកំពុងមានការព្រួយបារម្ភទៅលើពួកញៀនល្បែងសុីសងទាំងនោះអាចបង្កហានិភ័យបង្កើតឲ្យមានការលួចឆក់ប្លន់ទ្រព្យសម្បត្តិធ្វើឱ្យពួកគាតើមានកាភ័យខ្លាចអំពីអសន្តិសុខសង្គមផងដែរ
ដូច្នេះហើយពលរដ្ឋ ក្នុងភូមិឃុំខាងលើ សំណូមពរដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមេត្តា និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី មេត្តាចាត់មន្ត្រីក្រោមឱវាទទៅពិនិត្យមើលទីតាំងខាងលើផងទាន៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសាព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពសូមអរគុណ🙏
