ខេត្តកណ្ដាល÷ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍ មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ភូមិកំពង់ទ្រា ឃីស្អាង ស្រុកស្អាង ខេត្តកណ្តាល កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃពុំមានអាជ្ញាថាមានសមត្ថកិច្ចធ្វើចុះទប់ស្កាត់និងបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមញៀនល្បែងបើកលេងយ៉ាងអណាធិបតេយ្យ ស្រុកពេលប្រទេសជាតិកំពុងតែជួបវិបត្តិនៃភ្លើងសង្គ្រាមផង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ខ្លាចក្រែងមានអសន្តិសុខនិងភូមិឋានពួកគាត់ បង្ករឱ្យមានអំពើចោរកម្ម លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មេត្តាដាក់បទបញ្ជាលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញផងទាន៕
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសព្វព័ត៌មានក្នុងគោលបំណងភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចមិនមានការញុះញង់ឬបំបែកបំបាក់ផ្ទៃក្នុងឡើយ។សូមអរគុណ!🙏
