ខេត្តក្រចេះ÷ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន ដេលីប៉ុស្តិ៍ ហ៊តញូវស៍ មានទីតាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងម្ចាស់ផ្ទះឈ្មោះតាចិន ភូមិភ្នំខៀវ ឃុំអូរកណ្ដាសែនជ័យ ស្រុកអូសក្រៀងសែនជ័យ បានផ្ដល់ទីតាំងឲ្យក្រុមអ្នកញៀនល្បែងបើកលេងយ៉ាងអាណាធិបតេយ្យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។
ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំដែលដាក់ឲ្យទប់ស្កាត់និងបង្រ្កាប 25 ខេត្តក្រុងកុំឱ្យមានបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមភូមិឃុំស្រុកខេត្តក្រុងនីមួយៗដោយឡែកតែផ្ទះតាចិននៅផ្សារភ្នំខៀវបើកលេងដោយសេរី
ពលរដ្ឋសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការនគរបាលខេត្តក្រចេះសូមមេត្តាដាក់បទបញ្ជាមន្ត្រីក្រោមឲ្យបានការបង្ក្រាបទីតាំងខាងលើនេះផងទាន
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពពុំមានការញុះញង់ឬរើសអើងទៅលើស្ថាប័នមួយណាឡើយសូមអរគុណ
