ភ្នំពេញ÷ប្រភពរាយការណ៍ច្បាស់លាស់ពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងស៊ីសុងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ពុំមានអាជ្ញាធរមានសមត្ថកិច្ច ធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ
ផ្កើនទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ ដាក់ចេញឲ្យបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ 25 ខេត្ត/ក្រុង ដោយឡែកតែទីតាំងមួយនេះ បើកលេងបានដោយយ៉ាងរលូន តើអាជ្ញាធរមានសមត្ថកិច្ច សម្រាន្តលង់លក់ហើយមែនទេ បានជាបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនដូច្នេះ?
ពលរដ្ឋក្នុងស្រុកអង្គស្នួលបានអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង ហ្នឹងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាដាក់បទបញ្ជាទៅលើមន្ត្រីក្រោមឱវាទហើយបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន
អង្គភាពសារព័ត៌មានយើងខ្ញុំបានផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាព ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ,,,
