ល្បែងស៊ីសងហ្គេមបាញ់ត្រី នៅតែមាននៅផ្សារទំនើបអុីអន 1ជាន់ទី 3 កំពុងបើកដំណើរការលេង ផ្កើនហ្នឹងបទបញ្ជាថ្នាក់ដឹកនាំ តើអាជ្ញាធរមានសមត្ថកិច្ចនៅបណ្ដោយឱ្យមានដល់ពេលណាទៀត?

 

រាជធានីភ្នំពេញ÷ព័ត៌មានច្បាប់ការពីអាជីវករ នៅផ្សារទំនើបអុីអន 1 ជាន់ទី 3 បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា÷ មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ច្រើនប្រភេទ កំពុងបើកដំណើរការលេង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការ ឱ្យសិស្សប្រុសស្រី វក់ហ្នឹងល្បែងហ្គេមបាញ់ត្រីភ្លេចការសិក្សា ខ្លះទៀតជ្រុលខ្លួនដើរផ្លូវខុស កើតទៅជាបទល្មើសឆក់ប្លន់ក៏មាន

ឪពុកម្ដាយដែលមានកូននៅសិក្សា កំពុងបារម្ភជាខ្លាំងទៅលើកូនពួកគាត់ ខ្លាចមិនចូលសាលា វក់ហ្នឹងល្បែងហ្គេមបាញ់ត្រី ដែរស្ថិតនៅទីតាំង ផ្សារទំនើបអុីអន 1 ជាន់ទី 3 ដែលជាហានិភ័យសម្រាប់កូនៗពួកគាត់។

ដូច្នេះហើយពលរដ្ឋរស់នៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន្ត បានសំណូមពរដល់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ជួនណា រិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចិត្តប្រធានការឲ្យមន្ត្រីក្រមឱវាទ បង្ក្រាបល្បែងហ្គេមបាញ់ត្រីក្នុងភូមិសាស្ត្រខាងលើនេះផងទាន

អង្គភាពសារព័ត៌មានយើងខ្ញុំសព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន សាយក្នុងន័យស្ថាបនាពុំមានការញុះញង់ឬរើសអើងទៅលើស្ថាប័នមួយណាឡើយសូមអរគុណ,🙏

Leave a Reply

Your email address will not be published. Required fields are marked *