ភ្នំពេញ÷ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី2 បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា មានទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនៅអាគារខ្ពស់ខ្ពស់ ក្នុងសង្កាត់អូឬស្សីទី 2 ខណ្ឌ 7 មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងកក្រឹកគគ្រេងពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ។
ពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី2សំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាប់ធានការទៅលើមន្ត្រីក្រមឱវាទបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនេះផងទាន
អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់ផ្សារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាព ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយ៕សូមអរគុណ!🙏
