ខេត្តរតនគិរី÷ព័ត៌មានច្បាស់ការបែកធ្លាយចេញពីក្រុមអ្នកមានល្បែងដូចគ្នា ដែលចាញ់ល្បែងអស់ បានបង្ហើមប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងថា មានទីតាំងល្បែងសុីសងច្រើនប្រភេទ ក្នុងទឹកដីឃុំជីងចាក់ ស្រុកបរកែវ មានដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងយូគី កំពុងបើកដំណើរការលេងឱ្យក្រុមអ្នកមានល្បែងជិតឆ្ងាយ ចូលលេងច្រើនកុះករហូរកញ្ជ្រាវពុំមានអាជ្ញាធរមានសមត្ថកិច្ចអើពើទៅលើបទល្មើសល្បែងស៊ីសងទាំងអស់នេះនោះទេឬមួយអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវឲ្យក្រុមអ្នកញៀនល្បែងទាំងអស់នេះទេឬបានជាពួកក្រុមមានល្បែងទាំងអស់នេះធ្វើការបើកលេងបានយ៉ាងរលូនដូច្នេះ។
ពលរដ្ឋមានតែសុំណុំពរដល់ឯកឧត្តម យ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជាពិសេសឧត្តមសេនីយ៍ទោ អ៊ុង សុ ភាព ស្នងការនគរបាលខេត្តរតនគិរី ចាត់មន្ត្រីក្រោមឱវាទធ្វើការ បង្ក្រាបល្បែងស៊ីសងភូមិសាស្ត្រខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយវិជ្ជាជីវៈ របបសារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាព ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយ។សូមអរគុណ🙏
