ទីតាំងល្បែងស៊ីសងណេតក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវអាជ្ញាធរមិនចុះបង្ក្រាប។

 

ភ្នំពេញ÷ពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា ទីតាំងណែតមួយកន្លែង កំពុងតែបើកដំណើរការលេងឲ្យក្រុមអ្នកញៀនល្បែងស៊ីសង ចាស់ក្មេង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ
កំពុងតែបើកដំណើរការលេងយ៉ាងរលូនពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងចុះបង្ក្រាបឡើយ បណ្ដោយឱ្យក្រុមអ្នកមានល្បែងបើកលេងយ៉ាងគ្រឹកគគ្រេង ធ្វើឱ្យប៉ះពាល់ដល់អសន្តិសុខភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច
តើអាជ្ញាធរសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ទុកបទល្មើសល្បែងស៊ីសងជាគ្រឿងលម្អខណ្ឌមែនទេ?

ពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ជូន ណារិន្ទ សូមមេត្តាចិត្តវិធានការទៅលើមន្ត្រីក្រមឱវាទ ហើយចុះបង្ក្រាបទីតាំងខាងលើនេះផងទាន។

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន ពុំមានការញុះញុងទៅលើស្ថាប័នមួយណាឡើយសូមអរគុណ🙏

Leave a Reply

Your email address will not be published. Required fields are marked *