ថ្លើមធំណាស់ទីតាំងល្បែងស៊ីសងឆ្នោតឡូតូក្នុងសង្កាត់ដង្កោ ពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។

 

ភ្នំពេញ÷ពលរដ្ឋបានរាយការមកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា មានទីតាំងល្បែងស៊ីសងឆ្នោតឡូតូមួយកន្លែង ឃុំម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងរលូនពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងចុះបង្ក្រាបឡើយ។

បណ្ដែតបណ្ដោយឲ្យក្រុមអ្នកមានល្បែងបើកលេងយ៉ាងអនាធិបតេយ្យ បង្កអសន្តិសុខ ដល់សង្គមក្នុងទឹកដីខណ្ឌដង្កោ អាជ្ញាធរមានសមត្ថកិច្ចមិនដឹងឬធ្វើមិនដឹងឮ ឬមួយលង់លក់ដំណេកអស់ហើយមែនទេបានជាក្រុមអ្នកញៀនល្បែងបើកលេងយ៉ាងរលូនដូច្នេះ

ពលរដ្ឋសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ជូន ណារិន្ទ សូមឱ្យចាត់វិធានការមន្ត្រីក្រោមឱវាទ ធ្វើការទប់ស្កាត់និងបង្ក្រាបផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈ របបសារព័ត៌មាន ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *