ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងនៅក្នុងភូមិស្ទឹងអង្កាញ់ហៅភូមិ 27 ក្នុងចម្ការកៅស៊ូក្នុងឃុំព្រះធាតុបើកលេងយ៉ាងអាណធិបតេយ្យអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្ក្រាប។

 

ខេត្តត្បូងឃ្មុំ÷ពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងបើកលេងសង្វៀនបញ្ជល់មាន់ ហ្នឹងអាប៉ោង ខ្នាតយក្ស ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិស្ទឹងអង្កាញ់ ហៅ(27)ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងគៀងគរក្រុមអ្នកញៀនល្បែងទាំងចាស់ទាំងក្មេង មកលេងយ៉ាងអាណាធិបតេយ្យគ្មានអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ។

ប្រភពបានបន្តទៀតថា បនល្បែងសុីសងមួយកន្លែងនេះតម្រូវអោយចល័តផ្លាស់ប្តូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងមួយសប្តាហ៍ម្ដង តាមបទបញ្ជាមេខាងលើ ៖

សរុបទាំងអស់មាន៣ទីតាំង

១ / ចំនុច ចំការកៅស៊ូ អន្លង់ពោង ឃុំទន្លេបិទ

២ / ចំនុច ចំការស្វាយចន្ទីរ ស្ទឹងអង្កាញ់ ហៅ២៧

៣ /ចំនុច ចំការកៅស៊ូ ត្រពាំងក្រពើ

ពលរដ្ឋចំណូមពរដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាជួយដាក់បទបញ្ជាមន្ត្រីក្រោមឱវាទធ្វើការចាត់ទុកស្កាត់ល្បែងស៊ីសងភូមិសាស្ត្រខាងលើនេះផងទាន។

អង្គភាពយើងខ្ញុំសព្វផ្សាយកម្ពុជាជាវារបបសារព័ត៌មានផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាព ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ🙏

Leave a Reply

Your email address will not be published. Required fields are marked *