តើលោកអធិការស្រុកឆ្លូងទុកនៅល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាគ្រឿងលម្អដែនដីគ្រប់គ្រងរបស់ខ្លួនមែនទេ?

 

 

ខេត្តក្រចេះ÷ទីតាំងល្បែងស៊ីសងជាច្រើនកន្លែងក្នុងស្រុកឆ្លូង កំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ

ទីតាំងទី១ នៅក្បែរគល់ស្ពានព្រែកឆ្លូង ហាងគុយទាវកាហ្វេ ជាប់ផ្ទះ(មុីលីញ )លក់ភេសជ្ជៈគ្រប់មុខបោះដុំនិងរាយ ឋិតក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ

ទីតាំងទី ២ ក្រោយផ្សាឆ្លូងជួរលក់បន្លែត្រីសាច់ ជាប់ផ្ទះអុីស្រីលក់បបរនិងបញ្ជូលហ្គាស ទល់មុខលក់ដូងទុំ កំពុងបើកដំណើរការលេងយ៉ាងក៏ក្រឹកកក្រេងពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ

 

ពលរដ្ឋក្នុងស្រុកឆ្លូងបានបន្តទៀតថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកឆ្លូងបើកភ្លើងខៀវហើយមើលទៅបានជាម្ចាស់ទីតាំងបើកល្បែងស៊ីសងទាំងអស់នេះបើកលេងយ៉ាងរលូនដូច្នេះ ទោះបីប្រទេសជាតិកំពុងតែជួបបញ្ហាភ្លើងសង្គ្រាម ហ្នឹងវិបត្តិសេដ្ឋកិច្ច ក៏ដោយក៏ទីតាំងនេះបើកលេងមិនខ្វល់ពីបញ្ហាសង្គមដែរ

 

ធ្វើឱ្យប៉ះពាល់ដល់អសន្តិសុខសង្គមក្នុងទឹកដីស្រុកឆ្លូងពួកគាត់បានបន្តទៀតថាបញ្ហាល្បែងស៊ីសងបង្ករកើតមានអំពើចោរលួច ចោរឆក់ និងអំពើហិង្សាក្នុងគ្រួសារ។ល។

 

ពលរដ្ឋក្នុងស្រុកឆ្លូងបានទទូចដល់ឧត្តមសេនីយ៍ទោ សុបុណ្ណា ស្នងការខេត្តក្រចេះ មេត្តាចិត្តវិធានការទៅលើមន្ត្រីក្រមឱវាទស្រុកឆ្លូងដែលបណ្តែតបណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសងបើកលេងយ៉ាងអាណត្តិធិបតេយ្យខាងលើនេះផងទាន។

 

អង្គភាពយើងខ្ញុំសព្វផ្សាយតាមវិជ្ជាជីវៈរបស់សារព័ត៌មាន ផ្សាយក្នុងន័យស្ថាបនាមិនមែនអំពើញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *