ពលរដ្ឋឃុំអូរកណ្ដៀរសែនជ័យសំណូមពរឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការនគរបាលខេត្តក្រចេះ សូមជួយមើលល្បែងស៊ីសងនៅផ្សារភ្នំខៀវភូមិភ្នំខៀវ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការបង្ក្រាប។ 

 

ខេត្តក្រចេះ÷ពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅផ្សារភ្នំខៀវ ភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងតែបើកដំណើរការលេងជារៀងរាល់ថ្ងៃ ផ្ទះជាងហុយពលរដ្ឋបានប្រាប់មកអង្គភាពយើងខ្ញុំបានផ្សព្វផ្សាយនិងរាយការណ៍ជនលោកអធិការជាច្រើនលើកច្រើនសារ តែល្បែងស៊ីសងមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងរលូន មិនដឹងថាមានអ្វីនៅក្រោយខ្នងនោះទេបានជាទីតាំងមួយកន្លែងនេះបើកលេងតាមតែអំពើចិត្តមិនខ្លាចហ្នឹងច្បាប់សោះឡើយ។

ពលរដ្ឋស្នើសុំដល់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយពិនិត្យមើល ទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលគ្មានវិធានការបង្ក្រាបទៅលើបទល្មើសបានស៊ីសងក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយ ផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពសូមអរគុណ។,,

Leave a Reply

Your email address will not be published. Required fields are marked *