ខេត្តក្រចេះ÷ប្រភពរាយការណ៍ពីបករជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងសុីសងតាមប្រពន្ធ័អនឡាញកំពុងបើកដំណើរការលេងក្នុងភូមិអភិវឌ្ឍន៍ ឃុំក្រញុងសែនជ័យ ស្រុកស្នួល ខេត្រក្រចេះ គ្នាអាជ្ញាធរមានសមត្ថកិច្ចណាធ្វើការទប់ស្កាត់នឹងចុះបង្ក្រាបឡើយ ពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរក្នុងមូលដ្ឋានប្រហែលជាបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងក្រុមអ្នកញៀនហើយមើលទៅបានជាក្រុមញៀនល្បែងបើកលេងបានយ៉ាងរលូនដូច្នេះ។
ពលរដ្ឋស្នើសុំទៅដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នឹងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបណ្ណា ស្នងការខេត្តក្រចេះ សូមជួយពិនិត្យមើលមន្ត្រីក្រោមឱវ៉ាតនឹងជួយបង្ក្រាបល្បែងសុីសងតាមប្រពន្ធ័អនឡានខាងលើនេះផងទាន៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយកម្ពុជាជីវៈរបបសារព័ត៌មានពុំធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ
