ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យអ្នករួមដំណើរ ១៤នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នំា២០២៦ វេលាម៉ោង១៥ និង ២០នាទី ត្រង់ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រថយន្តរងគ្រោះថ្នាក់ម៉ាក TOYOTA HILUX VIGO ប្រភេទដឹកទំនិញ PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-4155 បើកបរដោយឈ្មោះ មាស អិត ភេទប្រុស អាយុ៧០ឆ្នាំ (របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ) រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ ១៤នាក់ ស្រី ០៩នាក់ ៖
១-ឈ្មោះ ចាន់ វន ភេទប្រុស ។២-ឈ្មោះ អូក ភន ភេទស្រី
៣-ឈ្មោះ យាយ មុច ភេទស្រី។៤-ឈ្មោះ យាយ ម៉ុន ភេទស្រី
៥-ឈ្មោះ យាយ មឿន ភេទស្រី។៦ -ឈ្មោះ វិត វ៉ាន់ ភេទស្រី
៧ -ឈ្មោះ ផុន សៀវម៉ី ភេទស្រី។៨ -ឈ្មោះ មិច សុធា ភេទប្រុស
៩ -ឈ្មោះ អិត វិសាល ភេទប្រុស១០ -ឈ្មោះ អុក ហ៊ន ភេទស្រី
និង ០៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។
ជនរងគ្រោះទាំង ១៤នាក់ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមឈើបណញតឡឲ្យខូចខាតសម្ភារ:ដូចខាងក្រោម÷
-របួសធ្ងន់ ១០នាក់ ស្រី ០៩នាក់
-របួសស្រាល ០៤នាក់ប្រុស
-ខូចខាតរថយន្ត ០១គ្រឿង ធ្ងន់
-ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
-រីឯវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី ៕
