ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោង ក្នុង ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការលេងល្បែងស៊ីសងពុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ។

 

ខេត្តកំពង់ចាម÷ព័ត៌មានច្បាស់កាលពីប្រជាពលរដ្ឋ បានរាយការណ៍មកអង្គភាពសារព័ត៌មាន អង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងថា មានទីតាំងល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ និងអាប៉ោង កំពុងបើកដំណើរការលេងយ៉ាងកក្រឹកគគ្រេងក្នុងភូមិសាស្ត្រ ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការលេងយ៉ាងរលូនពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយអណ្ដែតបណ្ដោយឲ្យក្រុមអ្នកមានល្បែងស៊ីសង បើកលេងយ៉ាងអាណាធិបតេយ្យ

ផ្កើនហ្នឹងបទបញ្ជាថ្នាក់ដឹកនាំ ដែលបានដាក់ឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ទាំង 25ខេត្តក្រុងឱ្យបង្ក្រាបខានតែបានរាល់ល្បែងស៊ីសងភ្នាល់ដាក់លុយដោយឡែកក្នុងស្រុកស្ទឹងត្រង់មិនមានចំណាត់ការទៅលើបទល្មើសល្បែងស៊ីសងទាំងអស់នេះឡើយ

ដូច្នេះពលរដ្ឋក្នុងឃុំខ្ពបតាងួន សំណូមពរដល់លោកឯកឧត្តមអ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម មេត្តាចាត់មន្ត្រីក្រោមឱវាទធ្វើការចុះទប់ស្កាត់និងបង្ក្រាបក្នុងភូមិសាស្ត្រខាងលើនេះផងទាន

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មាន ពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយផ្សព្វផ្សាយក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពសូមអរគុណ🙏

Leave a Reply

Your email address will not be published. Required fields are marked *