ល្បែងអនឡាញកំពុងវាយឡុកក្នុងទឹកដីឃុំព្រះធាតុ ស្រុកអូរាំងឪ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានទៅហួសមកហួសមិនបង្ក្រាប។

 

ខេត្តត្បូងឃ្មុំ÷ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងបើកដំណើរការលេង ភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការឱ្យអ្នកញៀនល្បែង ចូលចាក់ភ្នាល់លុយម្តងៗរាប់មុឺន ស្រែកហូរកញ្ច្រៀវ មិនខ្វល់នឹងអាជ្ញាធរក្នុងមូលមូលដ្ឋាន តើអាជ្ញាធរមានសមត្ថកិច្ចមិនដឹងមានបទល្មើសល្បែងសុីសង ឬក៏ដឹងតែមិនបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្ត្រីមូលដ្ឋានឃុបឃិតបើកផ្លូវឲ្យម្ចាស់ទីតាំងបើកបនល្បែងហើយមើលទៅបានម្ចាស់ទីតាំងមួយកន្លែងនេះបើកលេងបានយ៉ាងរលូនដូច្នេះ។

ពលរដ្ឋរស់ក្នុងឃុំព្រះធាតុ ស្នើសដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេសឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយចាត់វិធានការទៅលើមន្ត្រីមូលដ្ឋានក្នុងស្រុកអូររាំងឪ មិនមានចំណាត់ការទៅលើបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្រ្តខាងលើនេះ៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានពុំមានធ្វើការញុះញុងទៅលើស្ថាប័នមួយណាឡើយសូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *