ខេត្តកំពង់ចាម÷ប្រភពរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា មានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការលេងបានយ៉ាងរលូនដោយគេទីតាំងលកបែងសុីសងនោះនៅជិតប៉ុស្តិ៍នគរបាលព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងតែលង់លក់និងដំណេកមែនឬទេ បានជាមិនដឹងគេបើកល្បែងស៊ីសងនៅក្បែរប៉ុស្តិ៍អញ្ចឹង ពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរក្នុងមូលដ្ឋាន ថារាល់ថ្ងៃនេះធ្វើការជូនរដ្ឋនិងបម្រើប្រជាពលរដ្ឋដែលឬទេ បានជាបណ្ដោយឲ្យមានរបបល្មើសល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធ ធ្វើឱ្យពលរដ្ឋរស់នៅក្នុងឃុំព្រែកដំបូក មានការព្រួយបារម្ភទៅលើអសន្តិសុខសង្គម ដោយសារតែមានបទល្មើសល្បែងស៊ីសងបើកលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចទៅលើបទល្មើស ដូចជាចោរលួចចោរឆក់ចោរផ្លូវហ្នឹងអំពើហិង្សាក្នុងគ្រួសារ។ល។ដែលកើតចេញពីបទល្មើនបាយស៊ីសងទាំងអស់នេះ។
ពលរដ្ឋបានលើកឡើងបន្តទៀតថា កន្លងមកឃើញថ្នាក់ដឹកនាំដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ខេត្តក្រុងនិងតាមបណ្ដាលស្រុកឃុំនានា មិនឱ្យមានបទល្មើសល្បែងស៊ីសងចុះហេតុអីនៅឃុំព្រែកដំបូក បណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសងយ៉ាងអនាធិបតេយ្យដូច្នេះ។
ពលរដ្ឋទទូចស្នើសុំទៅដល់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេសឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយចាត់វិធានការទៅលើមន្ត្រីក្រោមបវត្តថ្នាក់មូលដ្ឋានស្រុកស្រីសន្ធរឃុំព្រែកដំបូក បណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងផងទាន៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់សារព័ត៌មានពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយសូមអរគុណ។
