ប្រទេសជាតិកំពុងតែមានវិបត្តិសង្គ្រាមរីឯល្បែងហ្គេមបាញ់ត្រីក្នុងផ្សារទំនើបសូរិយាជាន់ទី 5 ក៏ខំប្រឹងបើកលេងយ៉ាងអាណាធិបតេយ្យពុំមានអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ។

 

ភ្នំពេញ÷ប្រភពច្បាស់ការពីប្រជាពលរដ្ឋហ្នឹងអាជីវករលក់ដូរក្នុងផ្សារសូរិយាបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំចង់បានដឹងថា÷ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីក្នុងផ្សារទំនើបសូរិយាជាន់ទី 5 សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង បើកលេងទាំងយប់ទាំងថ្ងៃសិស្សខ្លះគេចពីសាលាមិនចូលរៀនសូត្រ វក់និងល្បែងហ្គេមល្បែងសុីសងធ្វើឱ្យអាណាព្យាបាលមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនងប់ងុលនិងល្បែងស៊ីសងគ្មានប្រាក់ខ្លាចពួកប្រព្រឹត្តអំពើមិនល្អក្នុងសង្គម ឧទាហរណ៍ លួចឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃដើម្បីយកប្រាក់មកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី និងប្រជាពលរដ្ឋមួយចំនួនដែលកំពុងព្រួយបារម្ភទៅលើបញ្ហាសន្តិសុខសង្គម ដែលបង្កើតចេញពីល្បែងសុីសងសងទាំងអស់នេះ ដូចជាចោរឆក់ ចោរលួច និងអំពើផ្សេងៗ។ល។

ដូច្នេះហើយប្រជាពលរដ្ឋ និងព្យាបាលសិក្សានុសិស្ស ក្នុងសង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញ សូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយដាក់បទបញ្ជាបង្ក្រាបហ្គេមបាញ់ត្រីនៅភូមិសាស្ត្រខាងលើផងទាន។

ដើម្បីឲ្យប្រជាពលរដ្ឋជាពិសេសណាព្យាបាលរបស់សិស្សដែលងប់ងល់ហ្នឹងល្បែងហ្គេមបាញ់ត្រីសូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *