រថយន្តដឹកឈើរបស់មេឈ្មួញ ឈ្មោះលោក ស៊ូ ម្រឹត កំពុងធ្វើសកម្មភាពសម្រុកដឹកឈើចេញពី ស្រុកអូរាំងបានយ៉ាងរលូន 

 

ខេត្តមណ្ឌលគិរី÷ថ្ងៃទី 1 ខែមិថុនា ប្រភពច្បាស់ការបានប្រាប់មកអង្គភាពសារព័ត៌មាន ដេលីប៉ុស្តិ៍ ហ៊តញូវស៍ យើងខ្ញុំឱ្យបានដឹងថា មានរថយន្តជាច្រើនគ្រឿងរបស់មេឈ្មួញដុះស្លែ លោក ស៊ូ ម្រឹត បានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ប្រភេទឈើឃ្លុំសុក្រំ ទាំងយប់ទាំងថ្ងៃ ចេញពីស្រុកអូរាំង ឆ្លងកាត់ស្រុកកែវសីមា បានយ៉ាងរលូន ដោយមិនរំខានមន្ត្រីជំនាញស្ថាប័នមួយណាឡើយ

ពលរដ្ឋបានលើកឡើងបន្ថែមទៀតថា មេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើ ជាមេឧក្រិដ្ឋជន បំផ្លាញធនធានធម្មជាតិ ជម្រករបស់សត្វព្រៃ ក្នុងស្រុកអូរាំងនិងស្រុកកែវសីមា ពុំមានមន្ត្រីជំនាញប្រការទប់ស្កាត់និងបង្ក្រាបឡើយ បណ្ដោយឲ្យមេឃឈ្មួញឈ្មោះស៊ូម្រឹត ធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃបានយ៉ាងអនាធិបតេយ្យ

ពលរដ្ឋក្នុងស្រុកអូរាំងនិងស្រុកកែវសីមា បានអំពាវនាវលោកចៅហ្វាយខេត្តទើបតែឡើងថ្មី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមបញ្ចេញកណ្ដាប់ដៃដែកនិងបញ្ចេញថ្វីដៃបង្ក្រាបបទល្មើសព្រៃឈើដែលមេឈ្មួញឈ្មោះស៊ូម្រឹតធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃក្នុងភូមិសាស្ត្រទាំងលើនេះផងទាន

អង្គភាពយើងខ្ញុំផ្សព្វផ្សាយតានវិជ្ជាជីវៈរបស់សារព័ត៌មាន ផ្សព្វផ្សាយក្នុងន័យស្ថាបនាពុំមានធ្វើការញុះញង់ទៅលើស្ថាប័នមួយណាឡើយ៕សូមអរគុណ🙏

Leave a Reply

Your email address will not be published. Required fields are marked *